នៅពេលដែល ការខ្វះភាពទុកចិត្តមិនមែនមានន័យចាំបាច់ថាអ្នក ជាបុគ្គ ល ដែលគ្មានការប្រុងប្រយ័ត្ន ជាមនុស្សមិនគួរគោរព ឬ…តែយ៉ាងណាកង្វះខាតភាព គួរឲ្យទុកចិត្តនេះ ក៏អាចបញ្ជាក់ពីសមត្ថភាពនៃការចាត់ចែង ឬធ្វើជាបុគ្គលអាចពឹងពាក់បាន ឬមិនបាន។
អ្នកក៏មិនចាំបាច់ត្រូវ ស្ម័គ្រចិត្តធ្វើគ្រប់កិច្ចការងារទាំងអស់ដែរ ឬក៏មិនមែនជាការល្អដែរដែលគិតថាអ្នក ត្រូវតែជួយដោះស្រាយអស់ ដែរ។ខាងក្រោមនេះជាវិធីមួយចំនួនដែលអាចជួយអ្នកឲ្យក្លាយជាបុគ្គលដែលគួរជាទីទុកចិត្តនៃអ្នកដទៃបានដោយមិនចាំបាច់ធ្វើកិច្ចការហួសពីសមត្ថភាព ឬក៏អាចប៉ះពាល់ដល់ខ្លួនអ្នកឡើយ។ ១. ប្រកាន់សន្យារបស់ខ្លួនឲ្យបាន
កុំសន្យាធ្វើអ្វីមួយងាយៗ លុះត្រាតែអ្នកប្រាកដថាបានសួរខ្លួនឯងថា “តើខ្ញុំអាចធ្វើកិច្ចការនេះបានទេ? “ ប្រសិនបើអ្នកមានកិច្ចការផ្សេងច្រើនដែលត្រូវបំពេញ ឬអ្នកមិនអាចធ្វើកិច្ចការនោះបានទេសូមកុំគ្រាន់តែសន្យាដោយបង្ខំជាមួយអ្នកណាឡើយ។ គ្មាននរណាម្នាក់ អាចធន់ទ្រាំបានទេ ប្រសិនបើជារឿយៗ អ្នកតែងច្រានចោលការសន្យា ឬធ្វើកិច្ចការនោះមិនបានសម្រេច។ ដូចនេះ សូមកុំព្យាយាមសន្យាអ្វីដែលអ្នកធ្វើមិនបាន។ យ៉ាងណាមិញ អ្នកនឹងចាប់ផ្ដើមម៉ត់ចត់នឹងសន្យារបស់អ្នក កាលណាអ្នកដឹងថា តើនៅពេលដែលអ្នកសន្យា ហើយអាចបំពេញកិច្ចការមួយបានលទ្ធផលល្អចំពោះនរណាម្នាក់ ហើយអ្នកនោះនឹងមានអារម្មណ៍ថាអ្នកបានផ្ដល់ភាពទុកចិត្តបានចំពោះគេ។
២. បដិសេធដោយទទួលការពេញចិត្តអ្នកភាគច្រើនតែងចង់បង្ហាញការចាប់អារម្មណ៍ ដោយព្យាយាមធ្វើឲ្យអ្នកនៅជុំវិញបានសប្បាយចិត្ត ដើម្បីទទួលបានការទុកចិត្ត។ ទោះបីជាយ៉ាងណា អ្នកមិនគួរណា សម្របសម្រួលយកពេលវេលា និងសេចក្ដីសុខរបស់ខ្លួនទាំងអស់ទៅធ្វើកិច្ចការទាំងនោះទេ។ ដូចនេះសូមប្រាកដថា អ្នកចេះកំណត់អាទិភាពរាល់កិច្ចការងារផ្សេងៗ។ ប្រសិនបើអ្នកអាច ធ្វើបានអ្នកពិតជាដឹងថាអ្វីដែលអ្នកត្រូវបំពេញមុន ហើយអ្វីដែលអ្នកអាចរង់ចាំបាន មិនតែប៉ុណ្ណោះ អ្នកថែមទាំងអាចរកឃើញពេលទំនេរសម្រាប់កម្សាន្ត រីករាយជាមួយអ្នកទាំងអស់ជុំវិញខ្លួនអ្នកទៀតផង។
៣. បង្កើតលក្ខខណ្ឌដែលបង្ហាញថាអ្នកពិសេស
មានមនុស្សមិនតិចទេដែលគិតថាគេអាចអះអាងបញ្ជាក់ពីសមត្ថភាពរបស់គេ ដោយព្យាយាមធ្វើកិច្ចការទាំងអស់ដោយខ្លួនគេ នៅពេលដែលគេដឹងថា គេមិនអាចបង្កើតកំហុសតទៅទៀតបាន។ ចាំថា មានតែខ្លួនអ្នកទេដែលស្គាល់ខ្លួនឯងជាងអ្នកដទៃ។ ប្រសិនបើអ្នកពិតជាកំពុងពោរពេញដោយការបារម្ភ និងស្ត្រេសហើយនោះ អ្នកនឹងបាត់បង់ការប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងខ្លួនឯង បាត់បង់ភាពម្ចាស់ការ ដូចនេះអ្នកត្រូវព្យាយាមគ្រប់គ្រងស្ថានភាពនៃការបាត់បង់ភាពម្ចាស់ការនេះឲ្យបាន។ ស្ដាប់ទៅហាក់ដូចជាពិបាក តែការពិតគឺងាយជាងការគិតរបស់អ្នក។ ជារឿយៗ ដើម្បីឆ្លងផុតបញ្ហាលំបាកនេះ អ្នកគួរចេះត្រលប់ ក្រោយពីរ បីជំហាននិងធ្វើការវាយតម្លៃជាថ្មី។ តាមរយៈការអនុវត្តបែបនេះ អ្នកនឹងអាច ក្លាយជាមនុស្សដែលផ្ដោតអារម្មណ៍ មានទឹកចិត្តបំពេញកិច្ចការដោយភាពល្អឥតខ្ចោះ ហើយជាមួយគ្នានេះដែរ អ្នកនឹងអាចគ្រប់គ្រងខ្លួនឯងបានគ្រប់ពេល ចេះចាត់ចែង ទាំងពេលវេលា ឬកិច្ចការផ្សេងៗ ប្រកបដោយភាពឆ្លាតវៃ។
៤. ចេះបត់បែនតាមកាលៈទេសៈ
ប្រសិនបើអ្នកមានបំណងចង់បត់បែន និងផ្លាស់ប្ដូរជាមួយអ្នកណា នោះអ្នកទាំងនោះ ក៏កាន់បត់បែនជាងអ្នកទៀត។ ទោះបីជាអ្នកមិនទទួលបានភ្លាមៗ តែធានាថា អ្នកនឹងទទួលបាននៅពេលណាមួយ។