ក្រសួងរ៉ែ និងថាមពល
បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះសកម្មជនការពារបរិស្ថានគឺ
លោក Alexស្ថាបនិកអង្គការចលនាមាតាធម្មជាតិ
ដោយចោទថាសកម្មជនរូបនេះនិយាយបង្ខូចកេរ្ត៍ឈ្មោះរបស់ក្រសួង។
ប៉ុន្តែ រហូតមកដល់ថ្ងៃទី ៣
តុលានេះក្រសួងមិនទាន់បានចាត់វិធានការតាមផ្លូវច្បាប់ណាមួយ
ប្រឆាំងលោក Alex នៅឡើយទេ។ ដោយឡែក លោក Alex បានឆ្លើយតបវិញថា
ការពិត ឬក៏ជាការនិយាយបំផ្លើសនោះ
ទុកឲ្យសាធារណៈជនជាអ្នកពិចារណា
ហើយលោកក៏មិនខា្លចចំពោះការព្រមានរបស់ក្រសួងដែរ។
លោក Alex Gonzalez-Davidson ស្ថាបនិកចលនាមាតាធម្មជាតិ